ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្ដាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

សៀមរាបៈ នៅវេលាម៉ោង ២និង៣៥នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

ម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ អ្នកបើកឈ្មោះ ណូ ស្រីនាង ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភមិគោល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប (រងរបួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ តន់ លីហ៊ាង ភេទប្រុស អាយុ ២ឆ្នាំ ៤ខែ រស់នៅភូមិដំដែកលើ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ស្លាប់)។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌លឿង គ្មានផ្លាកលេខ បើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធី ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់