ព័ត៌មានជាតិ

ឪពុកម្តាយទៅរកស៊ីនៅប្រទេសថៃ ទុកកូនឲ្យជីដូនជីតាមើលថែ ចៅរត់លេងមាត់ប្រឡាយ រអិលជើងធ្លាក់ទឹកលង់ស្លាប់

ពោធិ៍សាត់ៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កុមាររងគ្រោះម្នាក់ឪពុក ម្តាយចំណាក់ស្រុក ទៅរកស៊ីនៅប្រទេសថៃរស់នៅជាមួយជីដូនជីតាចាស់ៗ មិនបានមើល កុមាររងគ្រោះបានលង់ទឹកប្រឡាយស្លាប់ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៤​ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី នៅចំណុចប្រឡាយទឹក ស្ថិតនៅភូមិដងអូរ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះសោម ជីនិត ភេទប្រុស អាយុ១២ឆ្នាំ រស់នៅជាមួយយាយ តា នៅភូមិដងអូរ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ឪពុកជនរងគ្រោះឈ្មោះ ព្រំ ណាង ម្ដាយឈ្មោះ សាន សុភឿន រស់នៅភូមិ-ឃុំកើតហេតុ ខាងលើ បានចំណាក់ស្រុកទៅរកស៊ីនៅប្រទេសថៃ រួចទុកឲ្យកុមាររងគ្រោះត្រូវជាកូន ឈ្មោះសោម ជីនិត ភេទប្រុស អា១២ឆ្នាំ រស់នៅជាមួយលោកតា លោកយាយបង្កើត ដោយគាត់មានវ័យចាស់ៗ មិនបានមើលថែដិតដល់ កុមាររងគ្រោះបានរត់លេងតាមមាត់ប្រឡាយ រអិលជើងធ្លាក់ទឹកលង់ទឹកស្លាប់ ។ អាជ្ញាធរឃុំកញ្ជរនិងមន្ត្រីនគរបាលរដ្ឋបាលមូលដ្ឋានបានឲ្យដឹងថា ករណីស្លាប់របស់កុមាររងគ្រោះ បណ្តាលមកពីរូបគេមិនចេះហែលទឹក ទើបបណ្តាលឲ្យស្លាប់បែបនេះ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់