ព័ត៌មានជាតិ

ជនសង្ស័យជំនាញខាងគាស់ផ្ទះលួចយកទ្រព្យសម្បត្តិពេលនេះត្រូវសមត្ថកិច្ចឃាត់បានហើយនៅស្រុ កភ្នំព្រឹក

បាត់ដំបង: កាលពីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០ ២ ០ ចន្លោះ ពីម៉ោង១០ ទៅ ម៉ោង ១២និង០០នាទី រំលងអធ្រាត្រ នៅ ចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងមាន ជនសង័្សយ មិនស្គាល់មុខធ្វើ ស កម្មភាពគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិនៅ ក្នុងលំនៅដ្ឋាននោះដែលមានម្ចាស់ឈ្មោះ ភួង វិចិ ភេទប្រុស អាយុ៣៥ឆ្នាំមានមុខរបរបើក លក់ទូរស័ព្ទដៃ និងវេរប្រាក់ផង ក្នុងពេលដែល ម្ចាស់ផ្ទះមិនបានស្ថិតនៅ ។ ក្នុងពេលធ្វើសក ម្មភាពជន សង័្សយបានប្រមូលយកទ្រព្យសម្បត្តិមានទូរស័ព្ទដៃដែលដាក់លក់ នៅក្នុងនោះមួយ ចំនួនធំ រួចគេចខ្លនបាត់ទៅ រហូតដល់ព្រឹកឡើងថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២០ ទើបម្ចាស់ផ្ទះ បាន ដឹងនិងផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលអំពីករណីនេះ។

ពេលទទួលបានព័ត៌មានពីករណីខាងលើ ឯក ឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានដាក់ បញ្ជាដល់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នង ការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដើម្បីដឹក នាំធ្វើកិច្ចការនេះ ។ លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា បានដឹកនាំកម្លាំងនគរបាលក្នុងផែនជំ នា ញ រួមសហការណ៍ជាមួយលោកវរសេនី យ៍ ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក ដោយមានកម្លាំង នគរបាលផ្នែកជំនាញផង ធ្វើ ការ ស្រាវជ្រាវជាបន្ទាន់រហូតសម្រេចឃាត់ខ្លួនជនសង័្សយក្នុងករណីនេះបានចំនួន ០១នាក់គឺ៖
១-ឈ្មោះ ចិន ថៃណា ហៅធីណា ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង និងធ្វើការដកហូតបានទូរស័ព្ទដៃចំនួន០៥គ្រឿង រីឯទូរស័ព្ទដៃ មួ យចំនួនទៀតកំពុងធ្វើការស្រាវ ជ្រាវបន្ត។

លោកវរសនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងបាន បញ្ជាក់ថា លទ្ធផលដែលសមត្ថកិច្ចនគរបាលសម្រេចបាននៅ ពេលនេះគឺអាស្រ័យដោយ មានការចង្អុលដឹកនាំបញ្ជារបស់ឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរ បាលខេត្តបា ត់ដំបង អាស្រ័យដោយមានការរួមគ្នាជាមួយផែនជំនាញ និងកម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលស្រុកភ្នំព្រឹក ពិសេសបានការសហការ ណ៍ចូលរួមពីមហាជនទូទៅផងទើបសម្រេចបានកិច្ចការនេះ។

លោកស្នងការរងបានសំណូមពរដល់បងប្អូនប្រ ជា ពលរដ្ឋ មន្រ្តីរាជការ ក៏ដូចជាសមត្ថកិច្ចមូល ដ្ឋានពាក់ព័ន្ធបន្តចូលរួម សហការណ៍ជាមួយស មត្ថកិច្ចនគរបាលបន្តទៀតដើម្បីសុខសុវត្ថិភាព នៅក្នុងមូលដ្ឋានរបស់យើង។

វត្ថុតាងដែលស្រាវជ្រាវរកឃេីញជំហ៊ានដំបូងនេះបាបធ្វេីការប្រគល់ជូនម្ចាស់ជាជនរងគ្រោះវិញរីឯជនសង័្សយត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញដេីម្បីចាត់វិធានការតាមផ្លូវច្បាប់៕

 

មតិយោបល់