កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចផ្នែកនគរបាលនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ បានស្រាវជ្រាវបង្រ្កាបចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ពីបទហិង្សាដោតចេតនាមានស្ថានទម្ងន់ទោស។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិខ្លុង ឃំុទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនដែលឃាត់ខ្លួនខាងលើនេះ មានឈ្មោះ ប៊ុន វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសិករ នៅភូមិខ្លុង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្ត កណ្តាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមដីកា.លេខ៥៨១ ដ.ក.ច.ខ.ចុះថ្ងៃទី២ ខែឆ្នូ ឆ្នាំ២០១៦ របស់លោក លោកផូង វណ្ណ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល ពីបទ៖ ហិង្សាដោតចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិខ្លុង ឃុំ ទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១១។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
https://youtu.be/Uco7QWUGDaM
មតិយោបល់