ព័ត៌មានជាតិ

ប្តីមកពីស៊ីឈ្មួលធ្វើរងដាំបន្លែឲ្យគេវិញ ស្រាប់តែប្រទះឃើញប្រពន្ធចង.ក សម្លាប់ខ្លួនស្លាប់បាត់

កណ្ដាល: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១ និង០០នាទី នៅចំណុច: លើផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ អ៊ីម ម៉ុច ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ
មុខរបរ កសិករ មានទីលំនៅនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យក ក្រមាចំនួន០១ ពណ៌ខៀវលាយ ស ក្រហម

សភាពរឿងហេតុ នៅថ្ងៃទីខែឆ្នាំកើតហេតុខាងលើ វេលាម៉ោង០៩ និង០០នាទី ឈ្មោះ សុន នៅត្រូវជាប្តីរបស់ជនរងគ្រោះបានចេញពីផ្ទះទៅស៊ីឈ្មួលធ្វើរងដាំបន្លែឲ្យគេ ដែលមានចម្ងាយពីផ្ទះប្រហែលជា១០០០ម៉ែត្រ រហូតដល់វេលាម៉ោង១២ និង០០នាទី ខ្លួនក៏ត្រលប់មកផ្ទះវិញ មិនឃើញប្រពន្ធរបស់ខ្លួនក៏ឡើងទៅមើលនៅលើផ្ទះ បានប្រទះឃើញប្រពន្ធរបស់ខ្លួនឈ្មោះ អ៊ីម ម៉ុច បានចងកជាមួយនឹងក្រមា ចងភ្ជាប់ជាមួយធ្នឹមផ្ទះស្លាប់បាត់ទៅហើយ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងជំនាញពិនិត្យវិភាគកន្លែងកេីតហេតុស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ លោកគ្រូពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ មេភូមិ និងគ្រួសារជនរងគ្រោះ ធ្វេីការពិនិត្យសាកសព។ ការពិនិត្យជនរងគ្រោះមានស្នាមជាំត្រង់កផ្នែកខាងមុខក្រោមចង្កា ពីក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង ក្រៅពីស្លាកស្នាមខាងលេីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
ការសន្និដ្ឋានថាជនរងគ្រោះ ស្លាប់ដោយសាធ្វេីអត្តឃាតចងក ។
តាមការបំភ្លឺរបស់ប្ដីថាជនរងគ្រោះមានជំងឺសសៃប្រសាទច្រើនឆ្នាំមកហើយតែងតែទៅបើកថ្នាំនៅពេទ្យរុស្សី។
ពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់