ស្ទឹងត្រែង: ជនសង្ស័យម្នាក់ត្រូវបានអាវុធហត្ថខេត្តឃាត់ខ្លួនព្រមទាំងដកហូតបានគ្រឿនញៀនជិត១គីឡូក្រាម កាលពីវេលាម៉ោង១២៖១៥នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦
ត្រង់ចំណុច ស្ថិតក្នុងភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនិ៍យត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋកងរាជអាវុត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យ គឺជាមុខសញ្ញាចាស់ដែលអាវុធហត្ថយើងតាមប្រមាញ់ ហើយមុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ អាវុធហត្ថបានដាក់កម្លាំងតាមឃ្លាំមើលយ៉ាងយកចិត្ត
ទុកដាក់ ព្រមទាំងស៊ើបអង្កេតអស់ជាច្រើនថ្ងៃ និងដោយប្រើវិធានញុះញុងឲ្យមានការលក់ និងមានការទិញ ទើបយើងអាចកំណត់មុខសញ្ញាបាន រួចធ្វើការឃាត់ខ្លួន ខណៈដែលជនសង្ស័យធ្វើសកម្មភាពតែម្តង។
ជនសង្ស័យដែលអាវុធហត្ថឃាត់ខ្លួនបានឈ្មោះ វ៉ាន់ឌី អូន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជួញដូរគ្រឿងញៀន និងអារឈើ រស់នៅភូមិហាស៊ីឃូន ឃុំហាស៊ីឃូន ស្រុកមឿងខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ។
ក្រោយប្រតិបត្តិការខាងលើ កម្លាំងអាវុធហត្ថដកហូតបានវត្ថុតាងរួមមាន៖ រថយន្តម៉ាកហាយឡាក់វីហ្គោ ពណ៌ស្ករ ស្លាកលេខឡាវ មួយគ្រឿង ព្រមទាំងគ្រឿងញៀនមួយកញ្ចប់ធំដែលមានទម្ងន់ស្មើនឹងមួយគីឡូក្រាម។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានអាវុធហត្ថខេត្តនាំយកមកទីបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្ត ដើម្បីធ្វើការសួរនាំបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅការតុលាការ ដាក់ទោសទៅតាមនិតិវិធីច្បាប់៕
មតិយោបល់