ប្រេស៊ីលៈ បុរសម្នាក់បានបង្ហាញទេពកោសល្យរបស់ខ្លួន ប្រថុយនឹងគ្រោះថ្នាក់រដល់ជីវិតដើម្បីបង្ហាញនូវទិដ្ឋភាពដ៏គួរឲ្យព្រឺព្រួចបំផុត ដោយថ្ពួកប្រអប់ជឿងទាំងពីររបស់គេជាប់នឹងថ្មច្រាំងចំណោតរបស់ភ្នំកម្ពស់១០០ម៉ែត្រពីដី ដោយមិនភ័យខ្លាចធ្លាក់ ។
លោក Lui Fernando Candeia អាយុ២៧ឆ្នាំ ជាអ្នកដើរស្វែងរកភាពរំភើបព្រឺព្រួចម្នាក់បានទម្លាក់ខ្លួនចុះពីច្រាំងចំណោតភ្នំមួយ នៅតំបន់មាត់សមុទ្ររបស់ប្រទេសប្រេស៊ីល ដោយយកជើងថ្ពួកជាប់នឹងថ្មដើម្បីយោងទម្ងន់ខ្លួន និងរក្សាលំនឹងខ្លួនមិនឲ្យធ្លាក់ចុះក្រោម ។
ដើម្បីធ្វើបែបនេះបាន លោក Lui ត្រូវការជំនួយពីមិត្តភក្កិរបស់លោកជួយយកខ្សែពួរ មកចង ដើម្បីតោងចុះចំណោតមុនពេលអាចសំយ៉ុងក្បាលចុះក្រោម ហើយនៅពេលលោកទ្រាំនឹងការយោងទម្ងន់ខ្លួន លែងបាន លោកនឹងហៅមិត្តរបស់លោកមកជួយយកលោកឡើងទៅវិញ៕
មតិយោបល់