បាត់ដំបងៈ មានករណីអគ្គិភ័យមួយបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យស្លាប់ម្នាក់ និងបំផ្លាញទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៤០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្រុមទី ២៩ ភូមិ ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អគ្គិភ័យនេះ បានឆាបឆេះឆេះអស់ចំនួន៦ខ្នង ស្លាប់មនុស្សម្នាក់ និង ខូចខាតសម្ភារៈអស់មួយចំនួន ហើយផ្ទះទាំង៦ខ្នងនោះរួមមាន៖
ទី១.ផ្ទះរបស់ឈ្មោះ ឆាង សារឿន ភេទប្រុស ផ្ទះលេខ ៤៧៤ ក្រុមទី ២៩ ភូមិ ១៣មករា ( ផ្ទះដើមហេតុ ), សម្ភារ:ខូចខាតរួមមាន ៖ ផ្ទះ១ខ្នង (សង់ផ្ទាល់ដី) ទំហំ៤ម៉ែត្រ × ២០ ម៉ែត្រ សង់អំពីឈើ ជញ្ជាំងក្តា ប្រកស័ង្គសី , ទូសម្អាង ២, ទូដាក់ខោអាវ ១, គ្រែដេក ២ ,ហង្សតេ ១ ,ទូរទស្សន៍ ១ និង សម្ភារ:មួយចំនួនទៀត ។ គិតជាប្រាក់ប្រហែល ១១,៣០០ ដុល្លារ។ មូលហេតុ៖ ឆ្លងចរន្តអគ្គីសនី ។
២ . ផ្ទះរបស់ឈ្មោះ លី ស៊ីញ ភេទប្រុស អាយុ២៥ឆ្នាំ នៅផ្ទះលេខ៤៧៥ ក្រុមទី២៩ ភូមិ១៣មករា ។ សម្ភារៈខូចខាតរួមមាន៖ ផ្ទះ ១ខ្នង ទំហំ៤ម × ២០ម (ផ្ទាល់ដី) សង់អំពីឈើ ជញ្ជាំងក្តា ប្រក់ស័ង្គសី, ម៉ាស៊ីនបោះពុម្ពខ្នាតធំ ១គ្រឿង, ម៉ាស៊ីនបោះពុម្ពខ្នាតតូច ចំនួន ៣គឿង , ម៉ាស៊ីនត្រជាក់ចំនួន ១ គឿង ,ម៉ាស៊ីនបូមខ្យល់ចំនួន១គ្រឿង ,ទូរទឹកកក ចំនួន១គ្រឿង ,ម៉ាស៊ីនបោកខោអាវចំនួន១គឿង ,ទូរទស្សន៍១ គ្រឿង ,គ្រែដេក ៣ ,ទូរខោអាវ ៣ ,អាយផេត ២ គ្រឿង និង ទូរសព្ទដៃ ១ គ្រឿង។ សរុបជាប្រាក់ប្រហែល ២៨,៧០០ ដុល្លារ។ មូលហេតុ ៖ ឆេះឆ្លងពីផ្ទះ ឆាង សារឿន ។
៣. ផ្ទះរបស់ឈ្មោះ ឆុន សុភាព ភេទប្រុស អាយុ ៤៨ ឆ្នាំ នៅផ្ទះលេខ ៤៧៣ ក្រុមទី ២៩ ភូមិ ១៣មករា។ សម្ភារៈខូចខាតរួមមាន ៖ ផ្ទះ ១ ខ្នង ( ផ្ទាល់ដី ) ទំហំ ៤ម × ២០ម សង់អំពីឈើ ជញ្ជាំងក្តា ប្រកស័ង្កសី, ម៉ាស៊ីនបោះពុម្ពខ្នាតធំ ១ គ្រឿង ,ម៉ាស៊ីនបោះពុម្ពខ្នាតតូច ១ គ្រឿង ។ គិតជាប្រាក់ប្រហែល ១៥,០០០ ដុល្លារ ។ មូលហេតុ៖ ឆេះឆ្លងពីផ្ទះ ឆាង សារឿន។ ផ្ទះនេះត្រូវបានជួលឲ្យឈ្មោះ ម៉ុង រិទ្ធី ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ រៀបចំពិធីការផ្សេង ៗ ស្នាក់នៅបណ្តោះអាសន្ន។ សម្ភារៈខូចខាតរួមមាន ៖ ម៉ាស៊ីនបោកខោអាវ ១ គ្រឿង ,កុំព្យូទ័រ ១ គ្រឿង, កៅអីកាត់សក់ ១ ឈត់ , ខោអាវពិធីការ ១៤៥ អាវ, ទូរសព្ទដៃ ១ គ្រឿង ,ប្រាក់រៀល ចំនួន ៦៨ ម៉ឺនរៀល ។ សរុបជាប្រាក់៖ ប្រហែល ១៨ លានរៀល។
៤ . ផ្ទះរបស់ឈ្មោះ ម៉ាក់ ហ៊ាង ភេទប្រុស អាយុ ៦៥ ឆ្នាំ នៅផ្ទះលេខ ៤៧៦ ក្រុមទី ២៩ ភូមិ ១៣មករា ។ សម្ភារៈខូចខាតរួមមាន និង ស្លាប់មនុស្សម្នាក់ ។ ជនរងគ្រោះ ឈ្មោះ គឹម សៀន ភេទ ស្រី អាយុ៦៣ ឆ្នាំ ( ត្រូវជាប្រពន្ធ ) ។ ផ្ទះផ្ទាល់ដីទំហំ៤ម × ២០ម សង់អំពីលើ ជញ្ជាំងក្តា ប្រក់ស័ង្កសី ,ម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៥ចំនួន១គ្រឿង, ប្រាក់ខ្មែរ ១ លានរៀល,ប្រាក់ដុល្លារ ៥០០ ដុល្លារ, គ្រែដេក ២ ,សាឡុង ១ឈុត , ទូខោអាវ, ទូសំអាង ១, ទូរទស្សន៍ ១ គ្រឿង។ សរុបជាប្រាក់ ប្រហែល ៣០,០០០ ដុល្លារ ។ មូលហេតុ ភ្លើងឆេះឆ្លងពីផ្ទះ ឈ្មោះ លី ស៊ីញ ។ ជនរងគ្រោះដែលស្លាប់ ដោយសារនៅម្នាក់ឯង ហើយចាក់សោរផ្ទះពីខាងក្នុង។
៥ . ផ្ទះរបស់ឈ្មោះ លី សុខខេង ភេទស្រី អាយុ ៦០ឆ្នាំ នៅផ្ទះលេខ ៤៧៧ ក្រុមទី ២៩ ភូមិ ១៣មករា ។ សម្ភារៈខូចខាតរួមមាន៖ ផ្ទះផ្ទាល់ដី ទំហំ ៤ ម× ២០ ម សង់អំពីឈើ ជញ្ជាំងក្តា ប្រកស័ង្កសី ,កុំព្យូទ័រ ១ គ្រឿង ,ទូរទឹកកក ១ គ្រឿង , ទូរទស្សន៍ ១ គ្រឿង, ខោអាវជជុះ ៣ ការុង, ប្រាក់ដុល្លារ ៥០០ ដុល្លារ ,គ្រែដេក ៣ ,ទូដាក់ចាន ១,ទូរសព្ទដៃ ១ គ្រឿង និង សម្ភារ:មួយចំនួនទៀត។ សរុបជាប្រាក់ ប្រហែល ៣៨,៤០០ ដុល្លារ ។ មូលហេតុ៖ ភ្លើងឆេះឆ្លងពីផ្ទះរបស់ឈ្នោះ ម៉ាក់ ហ៊ាង ។
និងទី៦ . ផ្ទះរបស់ឈ្មោះ ស៊្រុន វឿន ភេទប្រុស អាយុ ៤១ ឆ្នាំ នៅផ្ទះលេខ ៤៧៨ ក្រុមទី ២៩ ភូមិ ១៣មករា ។ សម្ភារៈខូចខាតរួមមាន៖ ឆេះជញ្ជាំងផ្ទះមួយចំហៀង និង ខូចខាតក្នុងផ្ទះមួយចំនួន ។ គិតជាប្រាក់ ប្រហែល ១៥០០ ដុល្លារ។ មូលហេតុ ៖ ដោយភ្លើងឆេះឆ្លងពីផ្ទះរបស់ឈ្មោះ លី សុខេង៕
មតិយោបល់