ព័ត៌មានជាតិ

Update: ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួន៦នាក់ នៅភូមិត្រពាំងឈូក

ភ្នំពេញៈ ជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន៦នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រតិបត្តិការនេះដឹកនាំដោយលោក សាំង សុភៈរវិចិត្រ អភិបាលរងលោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលរងខណ្ឌ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ ដោយចូលរួមពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន។

លោកម៉ក់ ហុង អធិការខណ្ឌ បានមានប្រសាសន៍ថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យចុះសហការណ៍ និងធ្វើរដ្ឋបាលនៅចំណុចខាងលើ ដែលជាតំបន់ស្មុគស្មាញ ទើបលោកដឹកនាំកម្លាំងចុះមកបង្ក្រាបឲ្យដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះ មកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន បានចំនួន៦នាក់ ដកហូតសម្ភារប្រើប្រាស់មួយចំនួនផង។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ នគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការដូចភ្លៀងរលឹម ដោយចុះជាប់គ្នាទាំយប់ទាំងថ្ងៃតែម្តងនិងបានប្រមូលក្រុមក្មេង ដែលតែងតែដើរចោលផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនជាច្រើននាក់ ក្នុងនោះមានខ្លះបញ្ជូនទៅមណ្ឌល និងខ្លះទៀតបញ្ជូនទៅតុលាការ៕

photo_2016-08-05_13-56-59photo_2016-08-05_13-57-01photo_2016-08-05_13-57-03photo_2016-08-05_13-57-04photo_2016-08-05_13-57-06photo_2016-08-05_13-57-08photo_2016-08-05_13-57-10

មតិយោបល់