កណ្ដាលៈ នៅវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ ២៤.២៥ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាង មានម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1FL9348 បើកបរដោយឈ្មោះ ឈឹម សារុន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិភ្នំតាសាំ ឃុំក្រាំងស្នារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើកបរមានទិសដៅពីអ្នកលឿង.ភ្នំពេញ មកដល់ចំណុចកើតហេតុម៉ូតូបត់ឆ្លងផ្លូវពីជើងទៅត្បូងចូលផ្លូវ១១៦អា ហើយក៏ត្រូវរថយន្ត មួយគ្រឿងម៉ាក សាំយ៉ុង កែច្នៃ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2R4405 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅអ្នកលឿងភ្នំពេញ មកបុកម៉ូតូចំពីក្រោយបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល (ត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យ បង្អែកស្រុកកៀនស្វាយដឹកយកទៅព្យាបាលនៅមន្ទីពេទ្យភ្នំពេញ ) អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់មុនពេលសមត្តកិច្ចទៅដល់។
ចំណែកឯម៉ូតូនិងរថយន្តកម្លាំងជំនាញចរាចរសណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងយករក្សាទុកជាភស្ថុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។
ការសន្និដ្ឋាន៖ ករណីខាងលើបណ្តាលមកពីអ្នកបើកបរម៉ូតូធ្វើប្រហែសមិនមើលគ្រប់ជ្រុងជ្រោយមុននឹងឆ្លងផ្លូវ រីឯអ្នកបើកបររថយន្តបើកបរមិនប្រុងប្រយ័ត្នមិនពិនិត្យផ្លូវខាងមុខមានឧបសគ្គ៕
មតិយោបល់