ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ឡើងដាក់ទឹកត្នោតជូរ បណ្តាលឲ្យធ្លាក់បាក់កស្លាប់មួយរំពេច នៅខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ នៅថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣៥នាទីព្រឹក ​មានករណីបុរសវ័យចំណាស់ម្នាក់ ឡើងដាក់ទឹកត្នោតជូរ បណ្តាលឲ្យរអិលជើងរបូតដៃធ្លាក់ពីលើដើមត្នោត ស្លាប់មួយរំពេច ស្ថិតនៅក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ ឆាយ ចេង ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មានកូនចំនួន០៩នាក់ ស្រី ៨នាក់ មានទីលំនៅភូមិ-ឃុំ កើតហេតុ ។

មូលហេតុ៖ ជនរងគ្រោះឡើងដាក់ត្នោតជូរ ឲ្យកូនយកទៅលក់ លុះឡើងដល់ពាក់កណ្តាលដើម ក៏រអិលជើងនិងរបូតដៃ ធ្លាក់បាក់
ករស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ (បង្អោងត្នោតនៅសើមត្រូវភ្លៀងពីយប់មិនទាន់ស្ងួត) សាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់