កំពង់ធំៈ កាលពីវេលាម៉ោង ១១និង៣៥នាទី ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក រវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យមនុស្សស្លាប់០២ នាក់(ស្រី០១នាក់) និងរបួសធ្ងន់០២ នាក់ប្រុស ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ 142- 143 ចំណុចខាងជើងសត្តឃាតសត្វភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
មុនពេលកើតហេតុមានម៉ូតូម៉ាក vina ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1H-3989 បើកបរដោយឈ្មោះ លន ស្រេង ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិចំបក់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកម្មករ របួសធ្ងន់ បើកបរពីជើងទៅត្បូង(មានមួកសុវត្ថិភាព) ។ អ្នករួមដំណើរជាមួយឈ្មោះ នួន ប៊ុនធាន់ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរ កម្មករ របួសធ្ងន់(អត់ពាក់មានមួកសុវត្ថិភាព) ។
និងភាគីម្ខាងទៀតម៉ូតូម៉ាកហុងដាC125 ពណ៌ស ស្លាកលេខកំពង់ធំ1M -93 02 បើកបរដោយឈ្មោះ នួន ប៊ុនធឿន ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកម្មករ ស្លាប់នៅកន្លែងកើតហេតុ(មិនពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរជាមួយឈ្មោះ ហោ សុខរតនា ភេទស្រី អាយុ ២០ឆ្នាំ នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកម្មករ មានមួកសុវត្ថិភាព(ស្លាប់នៅកន្លែងកើតហេតុ)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ .ធ្វើកំណត់ហេតុប្រមូលវត្ថុតាងម៉ូតូទាំង០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីកសាងសំណុំរឿងដើម្បីដោះស្រាយគ្នាតាមនិតិវិធី៕
មតិយោបល់