ភ្នំពេញៈ កម្មករដាក់លូម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ពេលដែលរូបគេឡើងឈរលើប៉ែលគ្រឿងចក្រទៅបង្វិលខ្សែកាប្លិ៍ភ្លើងដើម្បីទាក់ទប់កុំឲ្យបង្គោលរលំ ហើយក៏ត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឲ្យធ្លាក់បោកផ្ទប់ថ្មបែកក្បាលស្លាប់តែម្ដង។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត៤ល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ពៅ វែង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករដាក់លូ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត នៅស្រុកអង្គរជ័យ ខេត្តកំពត ។បានទៅដាក់លូនៅក្នុងភូមិខាងលើច្រើនថ្ងៃកន្លងមកហើយ ដោយឡែកនៅមុនពេលកើតហេតុខាងលើដោយសារតឺគ្រឿងចក្រកាយប្រឡាយកៀកនិងបង្គោលភ្លើងបណ្ដាលឲ្យទ្រេតរកកលរលំ ទើបមេការរួមមនិងអ្នកបើកបរគ្រឿងចក្របានប្រើឲ្យជនរងគ្រោះឡើងបង្វិលខ្សែកាប្លិ៍ភ្លើងដើម្បីទាក់ទប់កុំឲ្យបង្គោលរលំ។
ប្រភពដដឌលបានបន្តទៀតថា ខណៈនោះបានឲ្យជនរងគ្រោះឡើងទឈរលើប៉ែលគ្រឿងចក្រហើយអ្នកបើកបរបានបញ្ជាលើកប៉ែលឡើងលើ លុះពេលយកដៃចាប់កាន់ខ្សែកាប្លិ៍ភ្លើងក៏ត្រូវបានចរន្តអគ្គិសនីឆក់ធ្លាកើបោកផ្ទប់ថ្មស្លាប់ភ្លាមៗតែម្ដង។ក្រោយកើតហេតុកម្មកររួមការងារ និងប្រជាពលរដ្ឋបានសែងជនរងគ្រោះកប់ដីខ្សាច់សង្គ្រោះបឋមតែជួយមិនបានឡើយព្រោះជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យតាមជំនាញ៕
មតិយោបល់