កណ្តាលៈ ករណីរន្ទះបាញ់បណ្តាលឲ្យបុរសម្នាក់ស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០០នាទី ត្រូវនិងថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២០ នៅចំណុចវាលបឹងឈូក ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ ឆាង សុខ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
ទីលំនៅ ភូមិព្រែកលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល
តាមការបំភ្លឺរបស់កូនជនរងគ្រោះឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ បានអោយដឹងថានៅវេលាម៉ោង២និង៣០នាទីថ្ងកើតហេតុជនរងគ្រោះបាននាំគ្នាទៅរោងគោនៅជិតបឹងឈូកជាប្រចាំដើម្បីលែងគោអោយស៊ីស្មៅ ទៅជាមួយកូនប្រុស២នាក់និងចៅស្រី១នាក់។កូនប្រុសទី១ឈ្មោះ សុខ វាសនា អាយុ ៣៧ឆ្នាំ កូនប្រុសទី២ឈ្មោះ សុខ បញ្ញា អាយុ២៩ឆ្នាំ និងចៅស្រី ឈ្មោះ សុខ ចាន់មន្នីរត្ន័ អាយុ១០ឆ្នាំ ។លុះវេលាម៉ោង៤និង០០នាទីថ្ងៃខែឆ្នាំដដែល ដោយមានភ្លៀងធ្លាក់រលឹមតិចៗ ជនរងគ្រោះនិងកូន២នាក់និងចៅស្រី បានចុះទៅឃ្វាលគោ អោយចូលរោងវិញ ចែកគ្នាទៅឃ្វាលគោផ្សេងៗគ្នា ចំងាយពី៥ម៉ែត្រទៅ៦ម៉ែត្រ នៃជនរងគ្រោះស្រាប់តែមានរន្ទះបាញ់ ចំជនរងគ្រោះ ធ្វើអោយជនរងគ្រោះដេក ដួលនៅលើដីភ្លាមៗ នៅនិងកន្លែង ឃើញដូចនោះបាននាំគ្នារត់ទៅជួយមើលជនរងគ្រោះ ឃើញមានស្នាមឆេះមុខនិងសក់ បាននាំគ្នាជួយរឹតទ្រូង និងធ្វើចលនាបេះដូង យកដីដាក់លើជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនដឹងខ្លួន បាននាំគ្នាដឹកជនរងគ្រោះទៅពេទ្យភូមិនៅព្រែកហូរ ឲ្យជួយមើល ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុបានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។
ដោយផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសព មានស្នាមខ្លោចឆេះត្រង់ជើងសក់ខាងធ្វេង និងមានស្នាមឆេះចំទ្រូង និងត្រង់ពោះ ។
ការសន្និដ្ឋាន តាមការពិនិត្យរបស់សមត្ថកិច្ច ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារ រន្ទះបាញ់(បណ្តាលអោយស្លាប់)។បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់