ព័ត៌មានជាតិ

ជនសង្ស័យ ១០នាក់ សារធាតុញៀនជិត ២គីឡូក្រាម ត្រូវសមត្ថកិច្ចឃាត់ ករណីជួញដូររក្សាទុកប្រើប្រាស់ និងបើកបរក្រោមឥទ្ធិពល នៃគ្រឿងញៀន

កណ្ដាលៈ អនុវត្តន៍តាមការចង្អុលដឹកនាំរបស់លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ដោយផ្ទាល់ពី លោក លីវ ស្រេង ព្រះរាជអាជ្ងា អមសាលាដំបូងខេត្តកណ្តាលចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកពញាឮ និងស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក គង់ ស៊ីដន ស្នងការរងទទួលផែន បានធ្វើការចាប់បង្ក្រាបជាក់ស្តែង ៖

ករណីជួញដូររក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១០នាក់ប្រុស ជនជាតិខ្មែរ

សម្ភារៈវត្ថុតាងចាប់យកសរុបរួមមាន៖
១- គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (Ice) ចំនួន ៣៨កញ្ចប់=ទម្ងន់១០៤៤,៥ក្រាម (ជាង០១គីឡូក្រាម) ២- ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០៥គ្រឿង
៣- ម៉ូតូ ០៦គ្រឿង និងរថយន្ត ០១គ្រឿង
៤- ទូរស័ព្ទ ១១គ្រឿង
៥- វិទ្យុទាក់ទង០២គ្រឿង (ប្រភេទID ០១គ្រឿងនិងអាយកូម ០១គ្រឿង) ៦- សម្ភារៈវេចខ្ចប់ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

កើតហេតុ៖ ថ្ងៃទី១ ៖ ថ្ងៃសៅរ៍ ០៨រោច ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០
គោលដៅទី១៖ វេលាម៉ោង ២និង៤៥នាទី នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ជួន ដារ៉ូ ហៅតុល ស្ថិតក្នុងភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ប្រុស៖
១- ឈ្មោះ កង ប៊ុនមករា (ហៅជ្រូក) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជួញដូរថ្នាំញៀន មានទីលំនៅភូមិអំពិលដាំទឹក ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ជាមុខសញ្ញាសកម្មមិនរាងចាល។
២- ឈ្មោះ ជួន រ៉ាដូ (ហៅតុល) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជួញដូរថ្នាំញៀន មានទីលំនៅភូមិ-ឃុំកើតហេតុ។

សម្ភារៈវត្ថុតាងចាប់យករួមមាន៖
១- គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (Ice) ចំនួន ៣០កញ្ចប់=ទម្ងន់ 849,8ក្រាម (ជិត៨ខាំកន្លះ)។ ២- ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង
៣- ម៉ូតូ០២គ្រឿង (ម៉ាកHONDA C125 និង ម៉ាកSUZUKI Smash V ) ៤- ទូរសព្ទ័ ០២គ្រឿង (Samsung ០១គ្រឿង, Nokia ០១គ្រឿង)
៥- វិទ្យុទាក់ទង ០២គ្រឿង (ប្រភេទID ០១គ្រឿងនិងអាយកូម ០១គ្រឿង) ៦- សម្ភារៈវេចខ្ចប់ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

គោលដៅទី២៖ វេលាម៉ោង ៥និង៣០នាទី នៅចំណុចផ្ទះជនសង្ស័យឈ្មោះ មៀច វិចិត្រ ស្ថិតក្នុងភូមិទន្លេកន្ទឹល ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់៖
១- ឈ្មោះ មៀច វិចិត្រ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជួញដូរថ្នាំញៀន ជាមុខសញ្ញាសកម្ម មិនរាងចាល។
២- ឈ្មោះ មៀច ពិសិទ្ធ (ហៅតាក់) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជួញដូរថ្នាំញៀន ជាមុខសញ្ញាសកម្ម មានដីកាចាប់ខ្លួន ចំនួន ០២ដីកា របស់តុលាការខេត្តកំពង់ស្ពឺ។
៣- ឈ្មោះ សុន ឆារ៉ាន់ (ហៅស្វិត) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ជាអ្នកមើលផ្លូវ និងដឹកជញ្ជូនគ្រឿងញៀន
ជនសង្ស័យទាំង៣៖ ទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិចំការរដ្ឋ ឃុំវល្លិ៍ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
៤- ឈ្មោះ តិល ជយ័ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រកាត់ដេរ មានីលំនៅ ភូមិពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្ភារៈវត្ថុតាងចាប់យករួមមាន៖
១- គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (Ice) ចំនួន ១៦កញ្ចប់=ទម្ងន់ ១៩៣,៤ក្រាម (ជិត២ខាំកន្លះ)។ ២- ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ០៣គ្រឿង
៣- ម៉ូតូ ០៤គ្រឿង (ម៉ាក HONDA C125 ០២គ្រឿង, ម៉ាក HONDA EXCITER ០១គ្រឿង និងម៉ាក YAMAHA WR 250R )
៤- ទូរស័ព្ទ ០៥គ្រឿង (ម៉ាក HUAWEI ០១គ្រឿង, ម៉ាក NOKIA០១គ្រឿង, ម៉ាក IPAD០១គ្រឿង ,VIVO ០១គ្រឿង និងម៉ាកSAMSUNG ០១គ្រឿង)
៥- ស្លាកលេខម៉ូតូ ចំនួន ០២បន្ទះ (ភ្នំពេញ1CD-3017 និង ភ្នំពេញ1GG-8321)
៦- សម្ភារៈវេចខ្ចប់ចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ថ្ងៃទី២៖ ថ្ងៃអាទិត្យ ០៩រោច ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣០នាទី នៅចំណុចភូមិដកពរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ប្រុស៖
១- ឈ្មោះ ប៉ុញ ស៊ីថា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
២- ឈ្មោះ រ៉េន សារត្ន័ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិលំពែងព្រះរាម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
៣- ឈ្មោះ វិត ទឹម ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរស៊ីឈ្នួលមើលគោ ទីលំនៅភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម ។
៤- ឈ្មោះ ផាន ភារិន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលមើលគោ ទីលំនៅច្រកបានសុខ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម ។

សម្ភារៈវត្ថុតាង៖ រួមទាំងជនសង្ស័យ បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់