ព័ត៌មានជាតិ

រថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់មួយរំពេច នៅលើដងផ្លូវជាតិលេខ៥

កំពង់ឆ្នាំង: កាលពីវេលាម៉ោង២១និង៣០នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ (88-87) ស្ថិតនៅចំណុចធានាគារ (A,M,K) ស្ថិតក្នុងភូមិទួល ក្រឡាញ់សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ចំណែកសាកសពជនរងគ្រោះ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់