ព័ត៌មានជាតិ

រថយន្តដឹកដីបុកម៉ូតូ ២គ្រឿង រួចជ្រុលទៅបុកឡាន ១គ្រឿងទៀត បណ្ដាលឲ្យសិស្សសាលាច្រើននាក់ រងរបួសធ្ងន់ស្រាល

កំពង់ធំ: នៅថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤និង៤៥នាទីរសៀល លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ២០៣-២០៤ ស្ថិតក្នុងភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដីបុកម៉ូតូ២គ្រឿង ហើយជ្រុលទៅបុកពីក្រោយរថយន្ត០១គ្រឿងទៀត។

រថយន្តបង្កឈ្មោះ ហូ ហួត ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិពោធិស្ទាំង ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A -8465 អ្នកបើកបរឈ្មោះ រ៉ា ភេទប្រុស ទីលំនៅក្តាប់ពុំបានរត់គេចខ្លួនបាត់ ។
បុកម៉ូតូ ០២គ្រឿង៖
១-ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1H-0192 បើកបរដោយឈ្មោះ ឃាង សុភ័ក្រ ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិក្អិន ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរ-កសិករ( របួសស្រាល)អត់ពាក់មួកសុវត្ថិភាព ។ អ្នករួមដំណើរជាមួយឈ្មោះ ឃាង សុឃាម ភេទស្រី អាយុ ១៤ឆ្នាំ មានទីលំនៅជាមួយគ្នាមុខរបរ សិស្ស( របួសស្រាល) អត់ពាក់មួកសុវត្ថិភាព ។
២-ម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ សាន់ ស៊ីថន ភេទស្រី អាយុ ៣២ឆ្នាំ នៅភូមិក្រសាំង(ខ) ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មុខរបរ-កសិករ( របួសស្រាល) អត់ពាក់មួកសុវត្ថិភាព ។ អ្នករួមដំណើរ ១/ឈ្មោះ សឿន សា ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរ-សិស្ស(របួសធ្ងន់) អត់ពាក់មួកសុវត្ថិភាព។ ២/ឈ្មោះ សឿន យ៉ា ភេទប្រុស អាយុ ១១ឆ្នាំ មុខរបរ-សិស្ស (របួសធ្ងន់) នៅភូមិ/ឃុំជាមួយគ្នា។

បុកពីក្រោយរថយន្ត ១ទៀត ម៉ាក លីវ៉ូរ៉ូ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 2A -2354 បើកបរដោយឈ្មោះ ហ៊ត លីន ភេទប្រុស ភេទប្រុស ៣២ឆ្នាំ នៅភូមិស្ពានគ្រង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ គ្មានរបួស និងអ្នករួមដំណើរជាមួយឈ្មោះ ហ៊ត ប៊ុនលី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា (របួសធ្ងន់)។

មូលហេតុ៖ អ្នកបើកបររថយន្តបែនដឹកដីបើកបរ មានល្បឿនលឿនខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងវត្ថុតាងមករក្សាទុក ចំពោះអ្នកបើករថយន្តបង្ក ត្រូវបាននាំខ្លួនទៅសាកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុស្ទោង ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី រីឯអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕

មតិយោបល់