ព័ត៌មានជាតិ

រថយន្តធុនធំមួយគ្រឿង បើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើដងផ្លូវ

ព្រះសីហនុ: កាលពីវេលាម៉ោង០៧និង៣០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមួយគ្រឿងបុកម៉ូតូ បណ្តលឲ្យបុរសម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្តបង្ក ពាក់ផ្លាកលេខភ្នំពេញ 3F-1534 បុកម៉ូតូម៉ាក Wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ កោះកុង 1A-0706 មានទិសដៅស្របគ្នា មកចំណុចកើតហេតុ បានបុកម៉ូតូជនរងគ្រោះឈ្មោះ រតនា ប ភេទប្រុស ជនជាតិខ្មែរ អាយុ៤០ឆ្នាំ ស្នាក់នៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យបុរសម្នាក់ នៅនឹងកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ធ្វើកំណត់ហេតុ យកវត្ថុតាងទៅរក្សាទុក និងសាកសពជនរងគ្រោះ បានប្រគល់ជូនទៅក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់