ក្រចេះ: ថ្ងៃអង្គារ ១១រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១និង២០នាទីយប់ មានករណីអគ្គិភ័យមួយកើតឡើង ស្ថិតនៅចំណុចភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ទទួលបានព័ត៌មានវេលាម៉ោង ១២និង០៩ នាទី ទៅដល់កន្លែងកើតហេតុវេលាម៉ោង ១២និង៤៧នាទី ឆេះឆ្លងចូលផ្ទះទី៤ ប្រើប្រាស់ទឹកអស់ចំនួន៣ រថយន្ត ទប់ស្កាត់មិនឲ្យឆេះឆ្លង ឆេះផ្ទះ អស់ចំនួន ៤ផ្ទះ ស្មើ ១៣ដំបូល រួមមាន៖
១-ម្ចាស់ឈ្មោះ ប៉ុល ភួង ភេទប្រុស អាយុ ៧៣ឆ្នាំ ប្រពន្ធឈ្មោះ នួន ធឹង អាយុ ៧៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឆេះអស់ចំនួន ១ផ្ទះស្មើ ២ដំបូង។
+ការបាត់បង់ទ្រព្យសម្បត្តិរួមមាន៖
១.ខ្សែកមាសចំនួន ១ដំឡឹងកន្លះ
២.ខ្សែដៃមាសចំនួន ១ដំឡឹងកន្លះ
៣.ប្រាក់រៀល ចំនួន ៣,១០០,០០០រៀល
៤.ម៉ូតូចំនួន ១គ្រឿង
៥.ស្រូវចំនួន ៣តោនកន្លះ ការខូចខាតបាត់បង់សរុបគិតជាទឹកប្រាក់ចំនួន ២០,០០០ដុល្លារ។
២-ម្ចាស់ឈ្មោះ ប៊ុន សាលីន ភេទប្រុស អាយុ ៧២ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុល សាន អាយុ ៧៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឆេះអស់ ១ផ្ទះស្មើនឹង៤ដំបូល សម្ភារក្នុងផ្ទះគ្មាន ការខូចខាតសរុបគិតជាទឹកប្រាក់ចំនួន ១៥,០០០ដុល្លារ។
៣-ម្ចាស់ឈ្មោះ គង់ ឆេងងួន ភេទប្រុស អាយុ ៧០ឆ្នាំ ប្រពន្ធឈ្មោះ ជា មុំ អាយុ ៦១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឆេះអស់ ១ផ្ទះស្មើ ៣ដំបូល
+ការបាត់បង់ទ្រព្យសម្បត្តិរួមមាន៖
១.ម៉ូតូ ១គ្រឿង
២.ប្រាក់រៀលចំនួន ២៣០,០០០រៀល
៣.ប្រាក់ដុលាចំនួន ២,១៥០ដុល្លារ
៤.មាសចំនួន ៧ជី
៥.ស្រូវចំនួន ២តោនកន្លះ
ការខូចខាតសរុបគិតជាទឹកប្រាក់ចំនួន ៣០,០០០ដុល្លារ ។
៤-ម្ចាស់ឈ្មោះ អ៊ុល ស៊ុយ ភេទប្រុស អាយុ ៥៦ឆ្នាំ ប្រពន្ធឈ្មោះ សេន ថុល អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ឆេះអស់ ១ផ្ទះ ស្មើនឹង ៤ដំបូល
+ការបាត់បង់ទ្រព្យសម្បត្តិរួមមាន៖
១.ប្រាក់រៀលចំនួន ២៧០,០០០រៀល
២.ប្រាក់ដុល្លារចំនួន ៣,០០០ដុល្លារ
៣.មាសចំនួន ១ដំឡឹង
ការខូចខាតសរុបគិតជាទឹកប្រាក់ចំនួន ៣១,៥០០ដុល្លារ៕

មតិយោបល់