កណ្ដាលៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មានករណីអំពើហិង្សាក្នុងគ្រួសារមួយ ដែលកើតហេតុនៅថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី ។ ករណីនេះកើតឡើងនៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ជនរងគ្រោះចំនួន០២នាក់៖ ១.ឈ្មោះ ហេង ទៀង ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំ កើតហេតុ (ជាបងបង្កើត) ។ ២.ឈ្មោះ សយ យ៉ន ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកោសខ្យល់ មានទីលំនៅភូមិ-ឃុំ កើតហេតុ (ម្តាយ) រីឯជនបង្កឈ្មោះ ហេង ខួច ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិ-ឃុំ កើតហេតុ (ជាកូនឃាត់ខ្លួន)។
វត្ថុតាងចាប់យកមាន៖ កាំបិតខ្វែវចំនួន១ ដោយកន្លងមកជនសង្ស័យ ធ្លាប់ប្រើប្រាស់គ្រឿងញៀនម៉ាទឹកកក ហើយជនសង្ស័យឧស្សាហ៍ប្រើអំពើហិង្សាមកលើម្តាយ និងបងស្រីរបស់ខ្លួនជាច្រើនលើកមកហើយ ។ ដោយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ម៉ោង១៧និង៣០នាទី ជនសង្ស័យទារលុយពីម្តាយចំនួន៤០$ ដើម្បីយកទៅធ្វើរ៉ឺម៉ក តែម្តាយមានលុយតែ១០ម៉ឺនរៀលឲ្យទៅជនសង្ស័យ ពេលបានលុយជនសង្ស័យយកទៅទិញថ្នាំញៀនប្រើប្រាស់ហើយបានយកកាំបិតខ្វែវគំរាមដេញកាប់ម្តាយ ដោយមានការភ័យខ្លាចក៏រត់ទៅនៅជាមួយកូនឯភ្នំពេញ ពេលនោះជនសង្ស័យបានធ្វើសកម្មភាពវាយបំផ្លាញចានឆ្នាំង និងកាប់សរសរផ្ទះ។ លុះដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ម៉ោង១៨និង០០នាទី ជនសង្យ័យផឹកស្រាស្រវឹងបានវាយចានឆ្នាំងថែមទៀត និងបានគំរាមទៅលើបងស្រីខ្លួនឈ្មោះ ហេង ទៀង ថា ង៉ែងបើចេញពីផ្ទះកុំចូលប្រយ័ត្ឋមានរឿងធំ ។ ជនរងគ្រោះជាបងមានការភ័យខ្លាចក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកតាមាក់ កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់