ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួន

រតនគិរី: បុរសវ័យចំណាស់ម្នាក់ដាច់ចិត្តធ្វើចងកសម្លាប់ខ្លួនឯងដោយសារមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាយូរមកហើយ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចចម្ការ ឈ្មោះ វ៉ា នន(អូរទូក) ស្ថិតនៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ណាល់ ភឿន អាយុ៦៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយយកក្រមាចងកជាប់ដើមធ្នង់ ដោយសារមានជំងឺរ៉ាំរ៉ៃយូរឆ្នាំមកហើយ។ ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលបានចុះទៅដល់កន្លែងភ្លាមៗនឹង ធ្វើកុសល្យវិច័យសាកសពឃើញថា ជនរងគ្រោះពិតជាបានធ្វើ អត្តឃាតខ្លួនឯង មិនមែនករណីឃាតកម្មឡើយ។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់