ព័ត៌មានជាតិ

សិស្សសាលាប្រុស-ស្រី២នាក់ ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់

កំពង់ធំ: នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុកសិស្សសាលាប្រុស-ស្រី២នាក់ បណ្ដាលឲ្យស្លាប់និងរងរបួសធ្ងន់ នៅផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ជនរងគ្រោះទី១-ឈ្មោះ ខុន យ៉ុងអ៊ីន ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ របួសធ្ងន់ ទី២-ឈ្មោះ រី ថា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ-ឃុំជាមួយគ្នា បានស្លាប់ ។

ដំណើររឿង៖ រថយន្តបង្កហេតុមួយគ្រឿងម៉ាក ហ៊ីយាន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ចាម 3A-8969 សណ្ដោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខកំពង់ចាម 4A-0994 បើកបរដោយឈ្មោះ ឈឿន សុភា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរអ្នកបើកបរ រស់នៅភូមិព្រៃស្វាយ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ បានឃាត់ខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់