ព័ត៌មានជាតិ

សំណាងល្អឃើញទាន់! ស្ត្រីម្នាក់បញ្ឈរម៉ូតូទុកចោល រួចចូលផ្សារទិញអីហូប ដើរផុតបន្តិចងាកក្រោយ ស្រាប់តែចោរកាច់កជិះ

តាកែវៈ នៅថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៥៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី មានករណីបង្ក្រាបមុខសញ្ញាអំពើលួច(លួចកាច់សោកម៉ូតូ) ចំណុចផ្លូវលំមាត់បឹង ស្ថិតក្នុងភូមិថ្មី ឃុំស្រែរនោង មានជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូធុន សេ១២៥ ពណ៌ខ្មៅ ១គ្រឿង សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1V-4315
១.ឈ្មោះ នាក់ ហេង ហៅ នាក់ ផាត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាពោនខាងលិច ឃុំរោង ស្រុកសំរោង។
២. ឈ្មោះ ហេង ភេទប្រុស អាយុប្រហែលសាមសិបឆ្នាំជាង មានទីលំនៅខេត្តព្រៃវែង។
បានធ្វើសកម្មភាពកាច់សោកម៉ូតូ ១គ្រឿងធុន សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ផា្លកលេខ តាកែវ 1T-1143 ជារបស់ឈ្មោះ ឡាង ថាណេ ភេទស្រី អាយុ ៣៩ឆ្នាំ ទីលំនៅភូមិត្រាច ឃុំស្រែរនោង ដែលជិះយកមកបញ្ឈរទុកចំណុចខាងលើរួចចូលទៅរកទិញអីហូប តែពុំទាន់បានហូបផង ក្រឡេកមើលក្រោយស្រាប់តែឃើញជនសង្ស័យទាំង ២នាក់ កំពុងកាច់សោកម៉ូតូរបស់ខ្លួន ខណៈនោះក៏ស្រែកឲ្យបងប្អូនជួយឃើញដូច្នេះបងប្អូននៅទីនោះក៏ជួយដេញចាប់បានម្នាក់ឈ្មោះ នាក់ ហេង ហៅ នាក់ ផាត ព្រមទាំងដកហូតបានសម្ភារៈម៉ូតូ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខលេខ តាកែវ 1V-4315 មួកសុវត្ថិភាពពណ៌ផ្កាឈូក ១និងសម្ភារៈសម្រាប់កាច់សោកមួយកំផ្លេ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង បានរត់គេចខ្លួនបាត់៕

មតិយោបល់