កំពង់ស្ពឺៈ នៅថ្ងៃព្រហស្បតិ៍១៣រោច ខែជេស្ឋ ឆ្នាំ ជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៥នឹង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ១កើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះkm86-87 ត្រង់ចំណុច ភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានម៉ូតូ ១គ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពងស្ពឺ 1H -2878 អ្នកបើកបរមិនស្គាល់ឈ្មោះ មិនស្គាល់អាស្រ័យដ្ឋាន បើកបរមកពីទិសខាងលិច ទៅទិសខាងកើត មកដល់ចំណុចខាងលើបាន រេចង្កូតចូលគន្លងផ្លូវខាងឆ្វេងដៃ បានទៅបុករថយន្ត ១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-0883 សឺម៉ីរ៉ឺម៉ក ដឹកកុងទីន័រ ពាក់ផ្លាកលេខ ព្រះសីហនុ 4A-3456 អ្នកបើកបរដោយឈ្មោះ សឿង ប្រឹមប្រិ៍យ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិទួលល្ហុង ឃុំល្វា ស្រុកបាទី ខេត្តតាកែវ ដែលបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់ (នៅនិងកន្លែងកើតហេតុ) ចំពោះអ្នកបើកបររថយន្ត ត្រូវបានសម្ថកិច្ចឃាត់ខ្លួនមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕



មតិយោបល់