ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីចោរកម្ម

ភ្នំពេញ: កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០២និង២៩នាទី មានករណីបុរសម្នាក់ បានលួចឆ្កឹះសោចាក់ច្រវាក់ និងកាច់សោកម៉ូតូ ត្រង់ចំណុច ខាងមុខក្លីនិកឯកជនខ្មែរឃីត ផ្លូវ២១៧ ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ឈ្មោះ សុខ ជា ហៅ ម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅលើគំនរសំរាមស្ទឹងមានជ័យ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូហុងដាឃ្លីក ពណ៌ស របស់ជនរងគ្រោះតែម្នាក់ឯង រួចយកទៅលក់ឱ្យអ្នកទិញឈ្មោះ តាចិញ្ចើមក្រាស់ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ តម្លៃ៥០០ដុល្លារអាមេរិក នៅម្តុំផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ប្រាកដមែន ។

ក្រោយពីសាកសួររួច ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់