ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរស ម្នាក់ចងកស្លាប់លើចុងឈើ

ភ្នំពេញ: សាកសពបុរសម្នាក់ មានវ័យជាង៣០ឆ្នាំ ត្រូវបានក្មេងឃ្វាលគោប្រទះឃើញចងកស្លាប់នៅលើចុងដើមអាកាស្សា បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅលើដើមអាកាស្សា មាត់រណ្តៅដី ក្នុងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះខាងលើ មិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយនៅឡើយនោះទេ ដោយគ្រាន់តែដឹងថា សាកសពជាមនុស្សប្រុស មានអាយុជាង៣០ឆ្នាំ គ្មានខោ គ្មានអាវ ស្លៀកតែខោលីអូ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងឃ្វាលគោ ដឹកគោយកទៅចងក្បែរកន្លែងកើតហេតុ ស្រាប់តែប្រទះឃើញរត់ប្រាប់អ្នកភូមិ ហើយបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះពិនិត្យមើល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា សាកសពបុរសមិនស្គាល់អត្តសញ្ញាណ បើតាមការពិនិត្យ ទើបតែចងកកាលពីព្រឹកមិញនេះទេ ហើយតែមិនដឹងមូលហេតុ ហើយពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន ។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួច រួមជាមួយអាជ្ញាធរមូលដ្ឋានដឹកយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឯវត្តជន្លង់ម្លូ ៕

//youtu.be/cgp6g8q597s

មតិយោបល់