ព័ត៌មានជាតិ

បុរសម្នាក់ធ្លាក់ពីលើជណ្ដើរដែករងរបួស ខណៈឡើងចងសម្បុកសត្វ ដើម្បីតុបតែងលំអផ្ទះ

ប៉ៃលិនៈ​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង ១៧និង ១០នាទីថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចតារាងបាល់ទាត់ ពូហ្វី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មានករណីប្រជាពលរដ្ឋគ្រោះថ្នាក់ដោយសារធ្លាក់ពីលើជណ្តើរម្នាក់ឈ្មោះ នាក់ សាហ្វី ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកសិករ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
មូលហេតុ: ជនរងគ្រោះដាក់ជណ្តើរដែកឡើងចងសម្បុកសត្វដើម្បីតុបតែងលំអផ្ទះ ហើយរអិលជណ្តើរបណ្តាលអោយជនរងគ្រោះធ្លាក់ពីលើជណ្តើររងរបួសធ្ងន់។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន៕

មតិយោបល់