កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់រស់នៅរាជធានីភ្នំពេញ បានទៅលេងនៅខេត្តកោះកុង ជាមួយបងប្អូន ហើយស្នាក់នៅសណ្ឋាគារអាស៊ាន នៅជាន់ទី៣ ដែលមានកម្ពស់១០ម៉ែត្រ ក៏បានធ្លាក់ពីសណ្ឋាគារបណ្តាលឲ្យស្លាប់ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២២០ នៅវេលាម៉ោង៧និង២៥នាទីព្រឹក នៅចំណុចសណ្ឋាគារអាស៊ាន ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វណ្ណ ព្រឹក្សា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ទីលំនៅខណ្ឌមានជ័យ ភ្នំពេញ បានមកដើរលេង នឹងស្នាក់នៅសណ្ឋាគារអាស៊ាន ។
ក្រោយពីបានទទួលព័ត៌មាន កម្លាំងអធិការដ្ឋាន បានសហការជាមួយជំនាញនគរបាលខេត្ត ទៅពិនិត្យកន្លែងកើតហេតុ និងសាកសពនៅមន្ទីរពេទ្យខេត្ត បានឲ្យដឹងថា ៖ ជនរងគ្រោះមានជម្ងឺលើសឈាម ហើយយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ជនរងគ្រោះបានហូបស្រាជាមួយបងប្អូននៅមាត់សមុទ្រដល់ម៉ោង២និង០០រំលងអាធ្រាត្រ ទើបចូលបន្ទប់សណ្ឋាគារវិញ លុះព្រឹកឡើងជនរងគ្រោះបានមកឈរនៅវេរ៉ង់ដាមុខបន្ទប់ខ្លួនដេក ក៏ធ្លាក់មកក្រោម។
ជនរងគ្រោះមានស្នាមរបួស បែកក្បាលខាងក្រោយប្រវែង ៥ស.ម ជំរៅ១,៥ ស.ម ហូរឈាមតាមច្រមុះ ត្រចៀក បាក់ឆ្អឹងជំនីខាងឆ្វេងនិងខៀវភ្នែកទាំងសងខាង។
ក្រោយពីពិនិត្យរួចនិងមានការអនុញ្ញាតរបស់ព្រះរាជអាជ្ញា បានប្រគល់សាកសពឲ្យទៅប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់