ព័ត៌មានជាតិ

អាសូរណាស់! ស្រ្តីម្នាក់មានជំងឺប្រចាំកាយ ត្រូវរថយន្តមន្ទីរដឹកសាកសព ទៅតម្កល់នៅវត្តអង្គតាមិញ ដើម្បីស្វែងរកសាច់ញាតិ

ភ្នំពេញៈ នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ស្រី អូន អាយុ ៤៨ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះខាងលើ មានជំងឺប្រចាំកាយ ត្រូវបានបុរសម្នាក់ដឹកតាមកង់បី ទៅទម្លាក់ចោលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ហើយខាងមន្ទីរពេទ្យឯកជននោះ ដឹកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យព្រះកុសមៈ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ហើយខាងមន្ទីរពេទ្យ ក៏ដឹកសាកសពជនរងគ្រោះ ទៅតម្កល់ទុកនៅវត្តអង្គតាមិញវិញ ដើម្បីស្វែងរកសាច់ញាតិ យកទៅធ្វើបុណ្យ៕

មតិយោបល់