ព័ត៌មានជាតិ

ស្រ្តីមានជំងឺម្នាក់ បានដេកស្លាប់នៅផ្ទះសំណាក់ វិមានមានជ័យ ធុំក្លិនស្អុយទើបដឹង

ព្រៃវែង: កាលពីវេលាម៉ោង១១និង១៣នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ករណីស្ត្រីម្នាក់បានដេកស្លាប់ក្នុងផ្ទះសំណាក់ យីហោ វិមានមានជ័យ បន្ទប់លេខ
១១៤ បង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅចំណុចភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

សពជនរងគ្រោះឈ្មោះ សំអូន ដាលីន ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិដើមខ្វិត ឃុំកំពង់សំណាញ់ ស្រុកព្រៃឫស្សី ខេត្តកណ្តាល ។

ករណីស្រ្តីរងគ្រោះខាងលើនេះ តាមការឲ្យដឹងពីសមត្ថកិច្ចថា ជនរងគ្រោះមានជំងឺទាញទឹកប្រចាំកាយ បានមកដេកស្លាប់នៅក្នុងផ្ទះសំណាក់ អស់រយៈពេល២ថ្ងៃធុំក្លិនស្អុយ ទើបបានដឹង បង្កការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅមូលដ្ឋាន ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យសាកសពជនរងគ្រោះ ហើយបានប្រគល់សពទៅក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់