ព័ត៌មានជាតិ

សមត្ថកិច្ចត្រួតពិនិត្យរកសារធាតុញៀន ឃាត់ខ្លួនអ្នកបើកបររថយន្តធុនធំ ៣នាក់

កំពង់ចាម: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅចំនុចផ្លូវជាតិលេខ០៦ ស្ថិតនៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម តាមបញ្ជាលោក ច្រឹងខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម និងកម្លាំងជំនាញចរាចរណ៍ នៃអធិការស្រុកបាធាយ និងជំនាញចរាចរណ៍ខេត្តកំពង់ចាម ដឹកដោយលោក វរសេនីយ៍ឯក ជីវ សេងរស់ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម បានចុះអនុវត្តន៏ធ្វើការត្រួតពិនិត្យរថយន្តបង្ករអនាធិបតេយ្យ (រថយន្តធុនធំ) សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២០និង១៥នាទី។

ជនសង្ស័យទាំង៣នាក់នោះរួមមាន ៖
១ ឈ្មោះ កែវ កានីន ភេទ ប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (តេស្តស្វែងរកសារធាតុញៀនវិជ្ជមាន)។
២.ឈ្មោះ ដារ៉ារត្ន័ ភេទប្រុស អាយុ១៩ ឆ្នាំទីលំនៅ ភូមិល្អួត ខេត្តត្បូងឃ្មុំ (តេស្តស្វែងរកសារធាតុញៀនវិជ្ជមាន)។
៣.ឈ្មោះហេង ផានុ ភេទប្រុសអាយុ ២៥ឆ្នាំ ទីលំនៅភូមិកណ្តឹងតូច ឃុំ កណ្តឹង ស្រុកបាទី ខេត្ត តាកែវ (តេស្តស្វែងរកសារធាតុញៀនអវិជ្ជមាន)។
ដកហូតវត្ថុតាង ៖ ទូរស័ព្ទដៃចំនួន០៤គ្រឿង សំណាកសំរាបប្រើប្រាស់ថ្នាំញៀនមួយចំនួន០១សំរាប់ កាំបិតបុ័ងតោចំនួន០១ថ្នាំគ្រាប់ពណ៌សរលាយផ្កាឈូកចំនួន០២គ្រាប់ និងរថយន្តចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ បាននាំមកការិយាល័យដើម្បី ស្រោវជ្រាវ និងកសាងសុំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់