បន្ទាប់ពីប្រទេសកូរ៉េខាងជើងបាញ់រ៉ូកែតបានជោគជ័យ ជប៉ុនបានស្នើសុំឲ្យមានការប្រជុំមួយជាមួយនឹងក្រុមប្រឹក្សារក្សាសន្ដិសុខ នៃអង្គការសហប្រជាជាតិទៅលើការបាញ់រ៉ូកែតរបស់កូរ៉េខាងជើង។
ទីភ្នាក់ងារ ព័ត៌មាន ស៊ិនហួ បានចុះផ្សាយនៅព្រឹកថ្ងៃពុធ នេះថា រដ្ឋាភិបាលជប៉ុន បានបង្ហាញពីគោលបំណង របស់ខ្លួនក្នុងការស្នើឲ្យមាន ការរៀបចំនូវកិច្ចប្រជុំមួយជាបន្ទាន់ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីចំណាត់ការ នានាឆ្លើយតបទៅនឹង ការបាញ់គ្រាប់រ៉ូកែត របស់ប្រទេសកូរ៉េខាងជើង នៅវេលាម៉ោង ៩ និង ៤៩នាទីម៉ោងនៅក្នុងតំបន់។
ចំណែកកូរ៉េខាងត្បូងវិញ បាននិយាយថា ការបាញ់នេះគឺបានគំរាមកំហែង យ៉ាងខ្លាំងដល់សន្តិសុខ នៅក្នុងតំបន់ ហើយកូរ៉េខាងត្បូង អាមេរិក និង ជប៉ុន ដែលជាសម្ព័ន្ធមិត្តនឹងគ្នានោះ បានហៅទង្វើ របស់កូរ៉េខាងជើងនេះថា ជាការសាកល្បងនូវ មីស៊ីលរយៈចម្ងាយឆ្ងាយ យ៉ាងពិតប្រាកដ។
គួរបញ្ជាក់ផងដែរថា ជប៉ុន បានអះអាងថា គ្រាប់រ៉ូកែតបានហោះកាត់ កោះអូគីណាវ៉ារបស់ ប្រទេសជប៉ុន ដែលជាទីតាំងរបស់មូលដ្ឋាន ទ័ពអាមេរិក ដ៏ធំផងដែរ៕
មតិយោបល់