ព័ត៌មានជាតិ

ជនសង្ស័យ០២នាក់ លួចម៉ូតូបានពីរថ្ងៃ ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យ០២នាក់ជាមុខសញ្ញាលួចកាច់កម៉ូតូយ៉ាងសកម្ម ត្រូវបានកម្លាំងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនកាលពីវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិកប់ស្រូវធំ សង្គាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យទី១-ឈ្មោះ អិ អាត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកប់ស្រូវធំសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទី២-ឈ្មោះ ប៊ុន ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកប់ស្រូវតូចសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញរបស់អាវុធហត្ថខណ្ឌព្រែកព្នៅ ទើបជនសង្ស័យទាំង០២នាក់ព្រមសារភាពឲ្យដឹងថា ពួកគេទាំងពីរបានធ្វើសកម្មភាពលួចម៉ូតពីជនរងគ្រោះពិតប្រាកដមែន កាលពីវេលាម៉ោង ២៣និង០០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកប់ស្រូវធំ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ ។ លុះ២ថ្ងៃក្រោយពីធ្វើសកម្មភាពរួចមក ក៏ត្រូវបានកម្លាំងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់