ព័ត៌មានជាតិ

ព្រោះតែក្រផ្ញើកូនឲ្យយាយជួយមើល តែអកុសលក្មេងស្រីអាយុ ២ឆ្នាំ លង់ទឹកស្លាប់យ៉ាងអាណោចអធ័ម

បាត់ដំបង: នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩និង០០នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី១១ ក្នុងភូមិចបកាប់ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីក្មេងលង់ទឹកស្លាប់។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ ជីដូនបានបាត់ចៅស្រីឈ្មោះ តុល រចនា អាយុប្រហែល ២ឆ្នាំ ដែលឪពុកម្ដាយបានផ្ញើនៅនិងគាត់ ដើម្បីទៅធ្វើការរោងចក្រនៅភ្នំពេញ រហូតដល់ម៉ោង ១១និង០០នាទីព្រឹក ដោយមានការសង្ស័យបាត់ចៅស្រីយូរពេក ពឹងពាក់បងប្អូនជិតខាង ឲ្យជួយស្វែងរក រហូតដល់ម៉ោង ១២និង០០ថ្ងៃត្រង់ ទើបឃើញ ប៉ុន្តែអកុសលក្មេងស្រីនោះ លង់ទឹកស្លាប់ក្នុងស្រះទឹកខាងត្បូងផ្ទះចម្ងាយប្រហែល ៥០ម៉ែត្រ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់