កំពង់ឆ្នាំងៈ (ព័ត៌មានបឋម) កាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ មានករណីក្មេងស្រីម្នាក់ អាយុ២ឆ្នាំ ៣ខែ សង្ស័យពុលត្រីកំពត ក្រោយពីហូបរួច បណ្តាលឲ្យពុលស្លាប់បាត់បង់ជីវិត ស្ថិតនៅក្នុងភូមិ ស្រះកែវ ឃុំមេលំ ស្រុកបរិបណ៌ ខេត្តកំពង់ឆ្នាំង ។
មូលហេតុ៖ សង្ស័យបណ្តាលមកពីកុមារីខាងលើដែលមានអាយុ២ឆ្នាំ៣ខែស្លាប់ ដោយសារហូបត្រីកំពត ដែលចាប់បានពីស្ទឹង ស្រាក់អង្កាម ក្នុងអាងទឹកទំនប់២០ឧសភា ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យសាកសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារពុលត្រីកំពតប្រាកដមែន ហើយបានឲ្យឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ព័ត៌មានលម្អិត post News នឹងផ្សាយពេលក្រោយ ៕
មតិយោបល់