ព័ត៌មានជាតិ

ឡើងផ្សា រោងសត្វព្រាប លើដំបូល ផ្ទះស្រាប់តែ ឆ្លងចរន្តឆក់បណ្តាលឲ្យស្លាប់ភ្លាម

បាត់ដំបង: កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ មានករណីបុរស ម្នា ក់បាន ឈរ ទប់ សសរ ដែកឲ្យ មេជាង ឡើង ផ្សា រោង សត្វ ព្រាប លើដំបូល ផ្ទះស្រាប់តែ ឆ្លង ចរន្តអគ្គិសនី បណ្តាលឲ្យឆក់ ស្លាប់ នៅ ចំណុច ក្រុមទី ៧ ភូមិ ដូង ឃុំ បឹងរាំង ស្រុក កម្រៀង ខេត្តបាត់ដំបង។

សពមានឈ្មោះ វ៉ៅ ភួត ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិកើតហេតុ។
ចំណែក ម្ចាស់ផ្ទះ ឈ្មោះ ស៊ុ សេងហួរ ភេទ ប្រុស អាយុ ៤៥ ឆ្នាំ នៅ ក្រុមទី ៧ ភូមិ ដូង ឃុំ បឹងរាំង ស្រុក កម្រៀង ។
និងមេជាងមានឈ្មោះ ស៊ុ សេងហួរ មុខរបរ ជាង ម៉ូតូ។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញ បាន ចុះទៅពិនិត្យ និង ធ្វើ កោសល្យវិច្ឆ័យ លើ ជនរងគ្រោះរួចទើប្រគល់ឲ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់