ព័ត៌មានជាតិ

សូមជួយចែករំលែកផង! បុរសម្នាក់លង់ទឹកស្លាប់ មកដល់ពេលនេះរកសាច់ញាតិមិនទាន់ឃើញទេ

នៅថ្ងៃទី ២០ខែមិថុនា ឆ្នាំ២០២០វេលាម៉ោងប្រហែល១០និង០០នាទី មានករណីលង់ទឹកស្លាប់នៅចំណុចក្នុងរណ្តៅដី ស្ថិត នៅខាងលើចភូមិវាលឈៀងខាងជើង ប្រហែល១០០ម៉ែត្រ
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណភេទប្រុសអាយុប្រហែល២២ ឆ្នាំសម្បុរសមានស្នាមរបកថ្ពាល់ខាងស្តាំនឹងប្រដាប់ភេទក្រឡឹតពណ៏ស្លៀកខោខូវបយប្រផេះជើងវែងពាក់អាវចម្រុះ ផ្កាដៃវែងនិង ស្លៀកខោលីអីពណ៌ខ្មៅ ផ្អែកតាមជំនាញ បានសហកាជាមួយគ្រូពេទ្យមណ្ឌលសុខភាព ឃើញថាសាកសព ពិតជាស្លាប់ដោយលង់ទឹក តាមការបំភ្លឺ ជិន ថុនា ភេទស្រីអាយុ ១៥ឆ្នាំបានឃើញ មនុស្សមិនស្គាល់អត្តសញ្ញាណ ដើរម្នាក់ឯងទៅក្រោយផ្ទះបាត់ ហើយលឺសំលេងស្រែកពេលនោះ ឃើញមនុស្សលង់ទឹក នៅស្រះខាងក្រោយផ្ទះចម្ងាយប្រហែល១០០ម។ សមត្ថកិច្ចយើងបានបង្កើតគណកម្មាធិការរក្សាទុកសាកសព ស្វែងរកសាច់ញាតិ៕

 

មតិយោបល់