កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង០៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោកអនុភូមិសារ៉ាយ ឈ្មោះ មាស សុខ បានរាយការណ៍ប្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្វាយថា មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្ថិតនៅក្នុងភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ។
សាកសពឈ្មោះ គក ភៀវ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ។ មុនពេលកើតហេតុ ពេលទៀបភ្លឺប្ដីបានដាំទឹកក្ដៅឲ្យប្រពន្ធ ស្រាប់តែអត់ឃើញ ក៏ឃើញតែស្បែកជើងនៅជាប់ជណ្ដើរមុខផ្ទះ ក៏ឡើងទៅលើផ្ទះស្រាប់តែឃើញប្រពន្ធចងកស្លាប់មិនដឹងតាំងពីពេលណាមក ក៏ស្រែកហៅសាច់ញាតិមកជួយ ។
បន្ទាប់ពីកើតហេតុ ផ្នែកជំនាញបានសហការជាមួយគ្រូពេទ្យ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានពិនិត្យលើសាកសពពុំឃើញមានស្លាកស្នាមអ្វីក្រៅពីស្នាមរឹតកជុំវិញឡើយ ។
សមត្ថកិច្ចជំនាញបានសនិដ្ឋានថា ជនរងគ្រោះពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯងពិតមែន ពុំមានករណីអំពើឃាតកម្មឡើយ និងបានធ្វើលិខិតប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមព្រពៃណី ៕
មតិយោបល់