បាត់ដំបងៈ កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចភូមិតានន ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបែកកង់រេចង្កូតទៅបុកដើមចាមរី បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួស។
រថយន្ដម៉ាក ឡង់គ្រីស័រ ពណ៌ស្លែ ពាក់ផ្លាកលេខ ភព-2H 4239 អ្នកបើកបរដោយឈ្មោះ ចន សុហិន ភេទប្រុស អាយុ ៣២ឆ្នាំ (រងរបួសស្រាល) អ្នករួមដំណើរ 0២នាក់៖
១/ឈ្មោះ ហួន ធី ភេទស្រី អាយុ៦១ឆ្នាំ (ស្លាប់)។
២/ឈ្មោះ ចន ចាន់រ៉ា ភេទប្រុស អាយុ ២២ឆ្នាំ (រងរបួសបាក់ជើងស្ដាំ) អ្នកទាំងបីរស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងជួយអន្តរាគមន៍ ហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះ ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់