ព័ត៌មានជាតិ

នារីវ័យក្មេងម្នាក់ ជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនលើស្ពាន ត្រូវកម្លាំងយាមល្បាត ប្រទះឃើញជួយទាន់

កំពង់ចាម: កាលពីវេលាម៉ោង២២និង០០នាទីនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មានករណីស្រ្តីម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត បានជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួន នៅស្ពានកោះប៉ែន ត្រូវបានកម្លាំងយាមល្បាត ប្រទះឃើញហេតុការណ៍ បានជួយទាន់ ករណីនេះ ស្ថិតនៅក្នុងភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ស្រ្តីរងគ្រោះឈ្មោះ ទ្រី សុខហេង អាយុ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

មូលហេតុ៖ សង្ស័យមានវិបត្តិផ្លូវចិត្ត ។

នារីរងគ្រោះខាងលើ បច្ចុប្បន្នកំពុងដេកសម្រាកព្យាបាល នៅឯមន្ទីរពេទ្យខេត្តកំពង់ចាម ដោយពុំឃើញសាច់ញាតិនោះទេ មានតែមិត្តភក្តិ នៅជួយកំដរ ៕

មតិយោបល់