ព័ត៌មានជាតិ

អាសូរណាស់កំពង់បរទេះមកផ្ទះ ស្រាប់តែត្រូវបានរន្ទះបាញ់ បណ្តាលឲ្យស្លាប់ មនុស្សម្នាក់ និងគោ៤ក្បាល

កំពង់ស្ពឺ: យោងតាមផេករបស់រដ្ឋបាលស្រុកបសេដ្ឋ បានឲ្យដឹងថាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោង៥និង៣០នាទីល្ងាច មានករណីរន្ទះបាញ់នៅចំណុចខាងត្បូងភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចម្ងាយពីភូមិប្រមាណជា ១០០០ ម៉ែត្រ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ដែលមានឈ្មោះ មាស ជ្រុន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងងាប់គោចំនួន៤ក្បាល សម្បុរចំប៉ា ឈ្មោលទាំងអស់ ក្នុងខណ:ជនរងគ្រោះកំពង់បរទេះគោមកផ្ទះវិញ៕

 

មតិយោបល់