ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបសង្វៀនជល់មាន់មួយកន្លែងនៅក្រុងក្រចេះ

ក្រចេះ: នគរបាលក្រុងក្រចេះនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បានឆ្មក់ធ្វើការបង្រ្កាបទីតាំងសង្វៀនជល់មាន់មួយកន្លែង នៅខាងក្រោយភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
អធិការនគរបាលក្រុងក្រចេះ លោក អេង ហឿន ដែលបានដឹកនាំប្រតិបត្តិការបង្រ្កាបនេះបានឲ្យដឹងថា វត្ថុតាងសម្រាប់បំរើឲ្យការលេងភ្នាល់ជាច្រើនសម្រាប់ត្រូវបានរឹបអូស រួមទាំងមាន់គកចំនួន៣ក្បាល ព្រមទាំងម៉ូតូចំនួន១៧គ្រឿងផងដែរ។
លោកអធិការអះអាងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ នគរបាលក្រុងក្រចេះ និងបន្តការស្រាវជ្រាវដើម្បីមានវិធានការបង្រ្កាបបន្តទៀត៕

 

មតិយោបល់