ព័ត៌មានជាតិ

ករណីរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៤…

ភ្នំពេញ:​នៅវេលាម៉ោង​២៣.៤០នាទី​ថ្ងៃ​ទី​២៤ខែ​ឧសភា​ឆ្នាំ​២០២៣​ ចំនុច​ ផ្លូវ​ជាតិ​លេខ​៤​ មុខ​ផ្សារ​ ជម្ពូវ័ន​ភូមិ​ជម្ពូវ័ន​១សង្កាត់​ចោមចៅ​៣ខណ្ឌ​ពោធិ៍​សែនជ័យ​រាជ ធានី​ភ្នំពេញ​ ករណី​គ្រោះ​ថ្នាក់​ចរាចរាចរបណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​នៅ​និង​កន្លែង​កេីត​ហេតុ​ រវាង​រថយន្ត​និង​ម៉ូតូ​។
​ ជនរងគ្រោះ​ឈ្មោះ​ សម្បត្តិ​ពៅ​ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ​ ស្រុក​កំណើត​ ភូមិ​ តាពោជ​ឃុំ​ ក្រាំង​យ៉ូវ​ ខេត្ត​កណ្ដាល​ ជិះ​ម៉ូតូ​ម៉ាក​ ឈ្លីក​ ពណ៌​ ប្រផេះ​ អត់ស្លាកលេខ​។ ដំណើរ​រឿង​ហេតុ​តាម​ ប្រភព​ ពី​ប្រជាពលរដ្ឋ​នៅ​និង​កន្លែង​កេីត​ហេតុ​ ខាងលើ​ បាន​ឲ្យដឹងថា​នៅ​មុន​ពេល​កេីតហេតុ​ មាន​រថយន្ត​ កុងតឺន័រ​ មិន​ស្គាល់​ ស្លាក​លេខ​ មួយ​ គ្រឿង​ បេីក​ បរ​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កេីត​ ស្រប​ ជាមួយ​នឹង​ ម៉ូតូ​ ពេល​ មកដល់​កន្លែង​កេីត​ហេតុ​ខាងលើ​ រថយន្ត​បាន​ រេ​ចង្កូត​ ទៅ​គៀរ ម៉ូតូ​ បណ្ដាល​ឲ្យ​ដួល​ បោក​ក្បាល​ស្លាប់​ ក្រោយ​ពេល​កេីតហេតុ​ រថយន្ត​កុងតឺន័រ​ បាន​បេីក​គេ​ចទៅ​ទិស​ខាង​កើត​បាត់ទៅ​។សព​ប្រគល់ឲ្យសាច់​ញាតិ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ចំណែក​ម៉ូតូ​យកមក​ទុក​នៅ​ ផ្នែក ចរាចរណ៍​ផ្លូវ​គោក​ នៃស្នងការដ្ធាននគបាលរាជធានី​ភ្នំពេញ​។

មតិយោបល់