ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភសេពសន្ថវះ

ពោធិ៍សាត់ : យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមនៅថ្ងៃពុធ០២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក . ២៥៦៦ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៨និង៥០នាទីព្រឹក សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ប្ដឹងពីបទរំលោភសេពសន្ថវ: ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ មាស សំណាង ហៅបារាំង(ត្រូវជាប្អូនថ្លៃជនរងគ្រោះ) ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៣និង៣០នាទីទាបភ្លឺ ជនសង្ស័យឈ្មោះ មាស សំណាង បានក្រោកពីដេក រួចជិះម៉ូតូទៅទិញបារីនៅតូបលក់កាហ្វេក្រោយមកក៏បានជិះម៉ូតូទៅផ្ទះបងថ្លៃរបស់ខ្លួនឈ្មោះ ភេទស្រី ពេលទៅដល់ជនសង្ស័យក៏បាន ទុកម៉ូតូអែបនិងរបងមុខផ្ទះរបស់បងថ្លៃ រួចដើរចូលទៅក្នុងឃើញក្ដាជញ្ចាំងផ្ទះរបស់ជនរងគ្រោះរបើក ឃើញដូចនេះខ្លួនក៏បានទាញក្ដាជញ្ចាំងផ្ទះនេះបន្ថែមហើយយកក្ដាដាក់ទុកនៅលើដីក្បែរនោះ រួចជនសង្ស័យក៏បានលូនចូលទៅតាមប្រហោងក្ដាជញ្ចាំង ចូលទៅក្នុងផ្ទះតែម្ដងក្រោយមកជនសង្ស័យបានស្រាតខោអាវខ្លួនឯងចេញដោយទុកតែខោលីអូ ហើយបានយកខោវអាវដែលស្រាតនោះទុកនៅមុខបន្ទប់ដេក រួចបើកទ្វាបន្ទប់ចូលទៅក្នុងឃើញជនរងគ្រោះឈ្មោះ កំពុងតែដេកដណ្ដប់ភួយក្នុងបន្ទប់តែម្នាក់ឯង ឃើញដូចនេះជនសង្ស័យបានចាប់ទាញភួយដែលជនរងគ្រោះដណ្ដប់ចេញហើយឡើងពោបពីលើជនរងគ្រោះ ពេលនោះជនរងគ្រោះខំរើបំរ៉ាស់យ៉ាងខ្លាំង ហើយស្រែកថា អាបារាំង អ្ហែងកុំធ្វើចឹង លឺដូចនេះជនសង្ស័យក៏បានស្ទុះទៅពោបពីលើនារីរងគ្រោះ រួចយកដៃមកបិទមាត់កុំឲ្យស្រែក ហើយនិយាយគំរាមជនរងគ្រោះថាបើហ៊ានតែស្រែកនិងច្របាច់កសម្លាប់ចោល បន្ទាប់មកនារីរងគ្រោះខំរើបំរ៉ាស់យ៉ាងខ្លាំងតែរើពុំរួច ក្រោយមកនារីរងគ្រោះបាននិយាយលួងលោមជនសង្ស័យថាឯងគិតគូឲ្យវែងឆ្ងាយ បើឯងធ្វើបាបអាញ់ អនាគត់កូនប្រពន្ធឯងគិតធ្វើម៉ិច បើឯងអត់ធ្វើបាបអាញ់ ក៏អាញ់អត់ធ្វើការប្ដឹងផ្ដល់អីដែល ខណះពេលដែលជនរងគ្រោះកំពុងតែនិយាយជនសង្ស័យបានធ្វើសកម្មភាពអោបថើបប៊ឺតមាត់ជនរងគ្រោះ ដោយដៃគាត់ខាងស្ដាំសង្កត់ដៃជនរងគ្រោះកុំឲ្យរើបំរ៉ាស់ ចំណែកឯដៃខាងឆ្វេងជនសង្ស័យចាប់ដោះអាវជនរងគ្រោះចេញ បន្ទាប់មកបានមឹមដោះ រួចសើយសំពត់ជនរងគ្រោះឡើងទៅលើហើយយកម្រាមដៃខាងឆ្វេងលូកលេងប្រដាប់ភេទនារីរងគ្រោះ ហើយអោនក្បាលយកអណ្ដាតលិឍប្រដាប់ភេទនារីរងគ្រោះលេង ពេលនោះនារីរងគ្រោះខំរើបំរ៉ាស់ដោយយកជើងធាក់មុខធាក់ជនសង្ស័យដែលកំពុងតែលិឍប្រដាប់ភេទ បន្ទាប់មកជនសង្ស័យបានសម្រាតខោលីអូមកត្រឹមប្រដាប់ភេទរួចយកប្រដាប់ភេទរបស់ខ្លួន ដាក់ញាត់បញ្ចូលក្នុងប្រដាប់ភេទជនរងគ្រោះ ហើយធ្វើចលនារុញដកៗបានប្រហែល៥នាទី ក៏បានបាញ់បញ្ចេញទឹកកាមដាក់ចូលក្នុងប្រដាប់ភេទនារីរងគ្រោះតែម្ដង។

ក្រោយពីធ្វើសកម្មភាពរំលោភសេពសន្ថវះជនរងគ្រោះរួច ជនសង្ស័យក៏បាន និយាយទៅកាន់ជនរងគ្រោះថា បងស្អែកខ្ញុំមិនដឹងថាមានរឿងអីនោះទេ លឺដូចនេះ ជនរងគ្រោះខ្លាចជនសង្ស័យប្រើអំពើហឹង្សា ឬក៏សម្លាប់ចោល ក៏បានព្យាយាមនិយាយលួងលោមជនសង្ស័យថា អ្ហែងចេញទៅ អាញ់អត់មានប្ដឹងឯងទេ មិនបាច់គិតច្រើនទេចេញទៅ ទាន់នៅងងឹត។ ពេលនិយាយរួចជនសង្ស័យក៏បានដើរចេញពីក្នុងបន្ទប់ រួចយកខោអាវដែលទុកនៅមុខបន្ទប់ស្លៀកពាក់វិញ ហើយលូនចេញទៅតាមក្ដាជញ្ចាំងប្រហោងផ្ទះដែលខ្លួនបានគាស់យកចេញ បន្ទាប់មកជនសង្ស័យបានទៅសំងំនៅខាង ក្រោយផ្ទះបានប្រហែល៥នាទី ហើយដើរចេញទៅតាមទ្វារបងផ្ទះខាងមុខឡើងជិះម៉ូតូដែលទុកនៅក្បែររបងផ្ទះរបស់ជនរងគ្រោះ ចេញទៅផ្ទះតែម្ដង។

បន្ទាប់ពីជនសង្ស័យចេញទៅបានមួយសន្ទុះ នារីរងគ្រោះក៏បានយកទូរស័ព្ទតេទៅប្រពន្ធរបស់ជនសង្ស័យ ប៉ុន្តែមិនបានជួបទេ ដោយជនសង្ស័យជាអ្នកលើទូរស័ព្ទ រួចជនសង្ស័យបាននិយាយថា បងឯងតេមកប្រពន្ធខ្ញុំធ្វើអី ក្រែងបងឯងប្រាប់ថាមិនឲ្យអ្នកណាដឹង ហេតុអីបានតេមកប្រាប់ប្រពន្ធខ្ញុំ លឺដូចនេះនារីរងគ្រោះក៏បានឆ្លើយថា អើបើឯងធ្វើដាក់អាញ់បែបនឹង ឲ្យអាញ់ស្ងាត់យ៉ាងម៉ិច ជនសង្ស័យក៏សួរទៀតថាបងឯងបានប្រាប់ពីណាគេខ្លះហើយ នារីរងគ្រោះក៏បានឆ្លើយថា នៅទេទើបតែតេប្រាប់ប្រពន្ធរបស់ឯង រឿងនឹងអាញ់អត់ទុកទេ អាញ់អត់ឲ្យឯងរួចខ្លួនទេ និយាយ រួចនារីរងគ្រោះក៏បានបិទទូរស័ព្ទតែម្ដង។

ក្រោយមកនារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានដើម្បីរកយុត្តិធម៌។បច្ចុប្បន្នជនសង្ស័យឈ្មោះ មាស សំណាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី៕

មតិយោបល់