ព័ត៌មានជាតិ

ស្រ្តីអាជីវករម្នាក់ ត្រូវជនមិនស្គាល់មុខ គាស់ផ្ទះលួចយកទ្រព្យសម្បត្តិអស់ជាច្រើន

កណ្តាល: នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២និង០០នាទីយប់ មានករណីជនមិនស្គាល់មុខម្នាក់ គាស់ផ្ទះស្រី្តអាជីវករ លួចយកទ្រព្យសម្បត្តិអស់ជាច្រើន​ នៅចំណុចផ្សារតាខ្មៅថ្មី ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ទៀង សុភាព ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ លក់ខោអាវ មានទីលំនៅភូមិ-សង្កាត់កើតហេតុ ។ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុជាង២០ឆ្នាំ (គេចខ្លួន) ។

សម្ភារ:បាត់បង់៖ -ម៉ូតូ១គ្រឿងម៉ាក Honda Zoomer X ពណ៌ ស ស៊េរី២០១៣ ផ្លាកលេខ ភ្នំពេញ 1GL-6397-ទូរស័ព្ទ ៣គ្រឿង (Nចុចពិល) ខ្សែដៃមាសទម្ងន់៣ជី កុំព្យូទ័រលេបថប០១គ្រឿង អត្តសញ្ញាប័ណ្ណ១សន្លឹក និងឯកសារមួយចំនួន ។

សភាពនៃរឿងហេតុ កាលពីវេលាម៉ោង០១និង១៥នាទី ជនរងគ្រោះបានចូលសម្រាកដូចធម្មតា ដោយ បានចាក់សោរបងនិងចាក់សោផ្ទះត្រឹមត្រូវ តែបានយកកូនសោដាក់លើបង្អួចដោយភ្លេចបិទបង្អួច ។ លុះមកដល់វេលាម៉ោងប្រហែល២ តាមការបំភ្លឺរបស់អ្នកជិតខាងបានប្រាប់ថា ឃើញមានមនុស្សប្រុសម្នាក់ដើរចុះដើរឡើង តែគាត់មិនចាប់អារម្មណ៍ លុះបានមួយសន្ទះក៏ឃើញបុរសនោះបណ្តើរម៉ូតូជនរងគ្រោះចេញពីផ្ទះជនរងគ្រោះ រួចជិះគេចខ្លួនបាត់ទៅ ទើបគាត់ចេញពីផ្ទះស្រែក
ហៅជនរងគ្រោះឲ្យភ្ញាក់ តែមិនព្រមភ្ញាក់ឡើយ ។ លុះមកដល់វេលាម៉ោង៨ព្រឹកទើបក្រុមគ្រួសារគាត់ភ្ញាក់ពីដំណេកឡើង ឃើញទ្វារផ្ទះចំហ អីវ៉ាន់រប៉ាត់រប៉ាយ និងបាត់សម្ភារ:ដូចខាងលើ ទើបដឹងថាមានចោរលួចគាស់ផ្ទះ រួចហើយប្តឹងសមត្ថកិច្ចឲ្យចុះមកអត្តរាគមន៍ ៕

មតិយោបល់