កំពង់ស្ពឺៈ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៩ កម្លាំងព្រហ្មទណ្ឌស្រុក សហកាជាមួយកម្លាំងប៉ុស្ដិ៍ត្រពាំងគង ឃាត់ខ្លួនសង្ស័យឈ្មោះ ស៊ុន វិន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសុបិន្ត ឃុំត្រពាំងគង ស្រុកសំរោងទង ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រីអនីតិជនឈ្មោះ ស.ផ ភេទស្រី អាយុ១២ឆ្នាំ។
ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចាប់រំលោភនៅចំណុចព្រៃក្នុងមណ្ឌលខាងលើ នៅវេលាម៉ោងប្រមាណ ៦ល្ងាច នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនមុខសញ្ញាជនសង្ស័យរួចធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីជនរងគ្រោះ ប្រាកដមែន។
បច្ចុប្បន្ន ជំនាញស្រុកបានបញ្ជូនមុខសញ្ញាសង្ស័យមកកាន់ការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ដ៕
មតិយោបល់