ព័ត៌មានជាតិ

រថយន្តបត់ចូលក្នុងបុរី ត្រូវម៉ូតូកង់បីឥណ្ឌាបុកពេញទំហឹង រងការខូចខាតទាំងសងខាង

ភ្នំពេញ: កាលពីវេលាម៉ោង០៩និង៣៥នាទីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តបត់ចូលក្នុងបុរី ត្រូវម៉ូតូកង់បីឥណ្ឌាបើកលឿន បុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ស្ថិតនៅក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែរ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក អូរឌី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AI-5728 តាមផ្លូវលេខ១០៥ មានទិ សដៅពីលិចទៅទិសខាងកើត ។ លុះបើកមកដល់ចំណុចកើតហេតុ បានបត់ចូលក្នុងបុរី ស្រាប់តែមានកង់បីឥណ្ឌា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1HR-3542 បើកបរដោយបុរសម្នាក់ មានអ្នករួមដំណើជាមួយ២នាក់ទៀត ទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹង បណ្ដាលឲ្យគាបជាប់ជាមួយរថយន្ត រងការខូចខាតទាំងសងខាង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោក ដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា គ្មានភាគីខាងណាសងខាងណានោះទេ ដោយយកទៅជួសជុលរៀងៗខ្លន ដើម្បីបញ្ចប់រឿង ៕

មតិយោបល់