ព័ត៌មានជាតិ

Update៖ អាសូរណាស់! ម្តាយស្លាប់ ឯកូនប្រុសស្រី២នាក់ រងរបួស បន្ទាប់ពីត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍ បុកអូសជិត១០ម៉ែត្រ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្តាលឲ្យស្រ្តីម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកកូនប្រុសស្រី២នាក់ រងរបួស ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវ ម៉ុង ឬទ្ធី កែងនិងផ្លូវ១៩២៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វង់ សារ៉ន អាយុជាង ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ រួមទាំងកូនប្រុសស្រី២នាក់ទៀត ចេញពីពេទ្យ រួចក៏ទៅទិញម្ហូប មុនត្រឡប់មកផ្ទះវិញ តែអកុសលមកដល់ចំណុចកើត បានបត់ស្តាំសំដៅទៅផ្ទះ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង ១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 5A-2789 បើកបរមកពីក្រោយបត់ស្តាំដូចគ្នា បានបុកពេញទំហឹង បណ្តាលកូន២នាក់ខ្ទាតចេញក្រៅ ឯជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្ត បណ្តាលឲ្យកិនស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំកន្លែងកើតហេតុ ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់