ឧត្ដរមានជ័យៈ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ចំណុចត្រពាំងតាវក នៅជាប់វត្តសេកសរនាមធំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ មានករណីបុរសញៀនស្រាម្នាក់ ផឹកស្រារហូតដាច់បាយ បណ្ដាលឲ្យខ្យល់គ ដេកស្លាប់ ហើមស្អុយ ។
សាកសពឈ្មោះ ខ្លូត គឿន ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅឃុំ កើតហេតុខាងលើ ។
យោងតាមប្រភពព័ត៌មានពីស្រ្តីជាប្រពន្ធឈ្មោះ ជា តូ អាយុ ៥៣ឆ្នាំ បានប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ ប្តីរបស់គាត់តែងតែផឹកស៊ី ដោយពុំសូវបានហូបបាយទឹកឡើយ ហើយបានរករឿងឈ្លោះប្រកែកជាមួយគាត់ជាញឹកញាប់។ និងដើរចោលផ្ទះ ២ថ្ងៃមកហើយ។
សូមបញ្ជាក់៖ ករណីនេះ ក្រោយទទួលដំណឹងភ្លាម សមត្ថកិច្ចចុះដល់ទីតាំងត្រួតពិនិត្យ និងប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់