ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងផ្ទុកសារធាតុគីមីហាមឃាត់ ត្រូវបានមន្ត្រីជំនាញរកឃើញ ដកហូតកម្ទេចចោល

ស្ទឹងត្រែងៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ នៅក្នុងផ្សារថ្មី ខេត្តស្ទឹងត្រែង។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញ ខូចគុណភាព និងមានផ្ទុកសារធាតុគីមីហាមឃាត់ មួយចំនួនដូចជា៖
– ពពុះសណ្តែក មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ចំនួន ៥គីឡូក្រាម
– កាហ្វេកញ្ចប់ ខូចគុណភាព ចំនួន ៣០កញ្ចប់ ស្មើនឹង ១គីឡូក្រាម
សរុបទំនិញ ដកហូតបានចំនួន ៧ គីឡូក្រាម។

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅធ្វើការដុតកម្ទេចចោលភ្លាមៗ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

មតិយោបល់